ព័ត៌មានជាតិ

អាណិតណាស់! កុមារីពីរនាក់នាំគ្នាទៅលេងទឹកស្រះ បណ្តាលឲ្យលិចលង់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ:​ ថ្ងៃអាទិត្យ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ២០២១ វេលាម៉ោង០២និង៣០នាទីរសៀល មានកុមារីពីរនាក់ បាននាំគ្នាទៅលេងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចភូមិថ្មី ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

១.ជនរងគ្រោះឈ្មោះ ផន សីលា ភេទស្រី អាយុ០៨ឆ្នាំ ។
២.ជនរងគ្រោះឈ្មោះ កៀន កណ្តៀន ភេទស្រី អាយុ០៨ឆ្នាំ ។

មូលហេតុ៖ ក្មេងទាំង០២នាក់នាំគ្នាទៅលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅធ្វើការពិនិត្យសាកសព ក្មេងរងគ្រោះទាំងពីរនាក់ខាងលើផងដែរ ។ បន្ទាប់ពីពិនិត្យរួច បញ្ជាក់ថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបអនុញ្ញាតឲ្យមាតាបិតាសព រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់