ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គិតមកដល់វេលាម៉ោង ១២ និង០០ថៃ្ងត្រង់នេះ ទឹកបានស្រកចុះ ០.៧ម៉ែត្រ វិញហើយ ផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានដូចខាងក្រោម ៖
– ភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នងផ្ទះ និងចំការដំណាំតាមមាត់ស្ទឹងប្រហែល ០២ហិកតា។
– ភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នងផ្ទះ និងចំការដំណាំតាមមាត់ស្ទឹង ប្រហែល ១០ហិតតា៕
មតិយោបល់