ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចុះមុជទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទីល្ងាច ស្ថិតនៅត្រង់ចំណុចភូមិសំរោង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹកស្រះ បណ្តាលអោយលង់ស្លាប់ម្នាក់ ។

សពជនរងគ្រោះឈ្មោះ ចយ ស៊ឹម ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ស្រវឹងស្រាចុះមុជទឹកស្រះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួចហើយ សមត្ថកិច្ចប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់