ព័ត៌មានជាតិ

ជនប្រើប្រាស់សារធាតុញៀនម្នាក់ និងធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើអំពើហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជង ចាប់ឃាត់ខ្លួនពីបទប្រើអំពើហិង្សាក្នុងគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហេង ម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ ត្រូវជាប្រពន្ធជនសង្ស័យ ។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកបាកាន បានឲ្យដឹងថា សមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះខាងលើ ដែលបានប្ដឹងឈ្មោះ ហ៊ុន ជុន ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាប្តីរបស់ខ្លួន បានប្រើអំពើហិង្សាក្នុងគ្រួសារ ដែលបានដុតខោអាវប្រពន្ធកូន លក់ម៉ូតូបោកទូរស័ព្ទចោល និងគំរាមកំហែងសម្លាប់ប្រពន្ធកូន (មូលហេតុជនសង្ស័យប្រើប្រាស់គ្រឿងញៀន មិនរាងចាល ហើយក៏ធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែម្តងរួចមកហើយ) ។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះខាងលើ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជង បានចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ មកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរៀបចំនីតិវិធី ៕

មតិយោបល់