ព័ត៌មានជាតិ

មន្រ្តីសាលាខេត្តបាត់ដំបងម្នាក់ បើករថយន្តបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

បាត់ដំបង: កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាក PAJERO ពាក់ស្លាកលេខ ភ្នំពេញ 2G-1525 បើកបរដោយឈ្មោះ ម៉ុក សារិវណ្ណា ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ មន្រ្តីសាលាខេត្តបាត់ដំបង មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ធ្វើដំណើរបញ្ច្រាសទិសគ្នា បានបុកនឹងម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ១៩៩៧ ពណ៌ខ្មៅ (គ្មានពាក់ស្លាកលេខ) បើកបរដោយឈ្មោះ ចាន់ ធា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិព្រែកផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួសធ្ងន់) ។

បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់