ព័ត៌មានជាតិ

សូមមេត្តាប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗដោយសាកថ្មទូរស័ព្ទដោតនិងព្រីភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់រស់នៅចំណុចផ្សារម៉ាឡៃស្ថិត ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយឆ្លងចរន្តអគ្គិសនីខណ:យកឧបករណ៍សាកថ្មទូរស័ព្ទទៅដោតនឹងព្រីភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីក្នុងពេលដែលឪពុកជាប់រវល់ទៅធ្វើការនៅភ្នំពេញនិងម្តាយរវល់លក់បាយនៅក្នុងផ្សារម៉ាឡៃ ទុកឲ្យកូននៅផ្ទះម្នាក់ឯង(ផ្ទះជាប់នឹងផ្សារ។ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៨និ០៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០២១។

ប្រភពព័ត៌មានពីនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថាក្មេងរងគ្រោះឈ្មោះអ៊ុន សារ៉ាន់វណ្ណា (ហៅយុទ្ធ)ភេទប្រុសអាយុ០៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

ឪពុកឈ្មោះមាំងអាយុ៤១ឆ្នាំនៅធ្វើការឯភ្នំពេញនិងម្តាយឈ្មោះរីនឿនអាយុ៣៥ឆ្នាំជាអាជីវករលក់បាយនៅក្នុងផ្សារម៉ាឡៃ។
មូលហេតុបណ្តាលឲ្យក្មេងប្រុសនេះដោយក្មេងប្រុសរូបនេះនៅផ្ទះម្នាក់ឯងហើយបានយកឧបករណ៍សាកថ្មទូរស័ព្ទទៅដោតនឹងព្រីភ្លើងសាកទូរស័ព្ទបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង៕

 

មតិយោបល់