ព័ត៌មានជាតិ

សូមកុំឲ្យគ្រឿងញៀនមកគ្រប់គ្រងជីវិតរបស់អ្នកឲ្យសោះ ព្រោះស្តាយអនាគត

បាត់ដំបង: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២ និង១០នាទី នៅចំណុចក្រុម២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំជាប្រចាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់របស់លោក កុយ ហៀង ស្នង ការ រង ផែន ការងារប្រឆាំងគ្រឿង ញៀន លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបា ល ស្រុកបង្ក្រាបករណីរក្សា ទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ ចំនួ ន ០២នាក់ ស្រី០១នាក់ គឺ៖
១-ឈ្មោះ ឈាន ស្រស់ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ នី ស្រីនិច ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្រពេីកេីត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំ នួន ២០ថង់មានទម្ងន់(៤,៣៨ក្រាមទាំងសំបកថង់) សង្ស័យមានសារធាតុញៀន។
-សម្ភារ:កែច្នែសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួននិងថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន
-ទូរស័ព្ទដៃចំនួន ០២ គ្រឿង-នាឡិការដៃចំនួន០១គមឿង
-កាបូបដាក់ប្រាក់ចំនួន០១និងប្រាក់រៀល ៣៥, ០០០រៀល(បីម៉ឺនប្រាំពាន់រៀល)។

បច្ចុប្បន្ននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្ត តាម នីតិវិធី-ច្បាប់៕

 

មតិយោបល់