ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី​ គ្រោងនាំចេញរថភ្លើងដឹកទំនិញធុនស្រាល ដែល​ផលិត​ក្នុងស្រុក

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ មាន​សុទិដ្ឋិនិយម​ថា រថភ្លើង​ដឹកទំនិញ​ធុន​ស្រាល (LRT) ដែល​ផលិត​ដោយ​ក្រុមហ៊ុន PT INKA (Persero) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អាច​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក​បានធ្វើ​សេចក្តីថ្លែងការណ៍​នេះ​នៅពេលដែល​លោក​កំពុង​ពិនិត្យមើល​គម្រោង​ស្ថានីយ៍​រថភ្លើង LRT ដែល​ត​ភ្ជាប់​ទីក្រុង​ចំនួន ៤ នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា ដោយ​ក្នុងនោះ​រួមមាន​រដ្ឋធានី​ហ្សា​កាតា ទីក្រុង​Bogor ទីក្រុង Depok និង​ទីក្រុង Bekasi កាលពី​ថ្ងៃទី ៩ ខែមិថុនា​។​

​លោក​បាន​និយាយថា ប្រទេស​ឥណ្ឌូណេស៊ី​បាន​នាំចេញ​រថភ្លើង​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស និង​ហ្វីលីពីន ដោយ​លោក​បាន​និយាយ​បន្ថែមថា លោក​មាន​សុទិដ្ឋិនិយម​ថា រថភ្លើង​ប្រភេទ LRT ក៏​នឹងត្រូវ​បានធ្វើ​ការនាំ​ច​ចេញ​ដូចគ្នានេះដែរ​។​

​ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹងដាក់​រថភ្លើង​ប្រភេទ Jabodebek LRT ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២២​។ រថភ្លើង LRT ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន PT INKA ខណៈដែល​ក្រុមហ៊ុន PT Adhi Karya ត្រូវបាន​ប្រគល់​ភារកិច្ច​ឱ្យធ្វើ​ការសាងសង់​រថភ្លើង LRT ។​

​លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា ឧស្សាហកម្ម​របស់​ឥណ្ឌូណេស៊ី​តម្រូវឱ្យ​មានប​ទ​ពិសោធ​ន៏​ក្នុងការ​សាងសង់​រថភ្លើង​ប្រភេទ LRT​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ ការសាងសង់​រថភ្លើង​ប្រភេទ Jabodebek LRT បាន​ឈានដល់ ៨៤,៧​ភាគរយ​ហើយ​។ វា​នឹង​ត្រូវបាន​ដាក់ឱ្យ​ប្រតិបត្តិ​ការសាកល្បង​នៅ​ខែមេសា ឆ្នាំ ២០២២ ហើយនឹង​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ពីរ​ខែក្រោយ​។​

​យោងតាម​ក្រុមហ៊ុន PT. KAI ដែលជា​ប្រតិបត្តិ​ករ​របស់​រថភ្លើង​ប្រភេទ Jabodebek LRT បានឱ្យដឹងថា​មាន​រថភ្លើង​ចំនួន ៦ នៅក្នុង​ស៊េរី LRT នីមួយៗ​។ ស៊េរី​នីមួយៗ ជាធម្មតា​មានលទ្ធភាព​ផ្ទុក​អ្នកដំណើរ​បាន ៧៤០​នាក់ ហើយ​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់​ទៅ ១ ៣០៨​នាក់​ក្នុង​រយៈពេល​ច្រើន​ម៉ោង​។​

​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ឱ្យមាន​ល្បឿន ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈដែល​ល្បឿន​ប្រតិបត្តិការ​អតិបរមា​ឈានដល់ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

 

មតិយោបល់