ព័ត៌មានជាតិ

ចុម! ចោទថាដៀមដាមដាក់ខ្លួន ស្រាប់តែទាញកាំបិតកាប់បែកក្បាលហូរឈាម នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោកាប់) ស្ថិតត្រង់ចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ញ៉ ហ៊ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះ ទី ចាន់ប៊ុនណា ភេទប្រុស អាយុ ៣០ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានស្តីបន្ទោសកូនខ្លួនឯង ពេលនោះជនសង្ស័យ័ដែលរស់នៅក្បែរផ្ទះគ្នា និងជាមនុស្សញៀនថ្នាំផង បានចោទជនរងគ្រោះថា និយាយដៀមដាមដាក់ខ្លួន ក៏មានទំនាស់គ្នារួចមានអ្នកជិតខាងជួយឃាត់។ បន្ទាប់មកជនរងគ្រោះ កំពុងឈរជក់បារីនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះពីក្រោយចំក្បាលបែកហូរឈាម រួចរត់គេចខ្លួនយកកាំបិតប៉័ងតោបោះចោលបាត់។ លុះក្រោយមកវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃខែដដែល ជនរងគ្រោះឃើញជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថិកិច្ច៕

មតិយោបល់