ព័ត៌មានជាតិ

ករណីបុរសម្នាក់ ចងកសម្លាប់ខ្លួន នៅខណ្ឌដង្កោ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ចងកសម្លាប់ខ្លួនមានអាយុ៣៦ឆ្នាំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ស្ថិតត្រង់ចំណុចភូមិខ្វាខាងកើត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ សមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធី ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់