ព័ត៌មានជាតិ

ក្រុងហុងកុងនឹងអនុញ្ញាតឱ្យកុមារដែលមាន អាយុចាប់ពី១២ ឆ្នាំឡើងទៅទទួល បានវ៉ាក់សាំងការពារវីរុសកូរ៉ូណា របស់ក្រុមហ៊ុនPfizer

មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទីក្រុងហុងកុងនឹងអនុញ្ញាតឱ្យកុមារដែលមាន អាយុចាប់ពី១២ ឆ្នាំឡើងទៅទទួល បានវ៉ាក់សាំងការពារវីរុសកូរ៉ូណា របស់ក្រុមហ៊ុនPfizer ខណៈទីក្រុងនេះព្យាយាមបង្កើនអត្រាការចាក់ចាក់វ៉ាក់សាំង។

ទីក្រុងហុងកុងនឹងចាក់វ៉ាក់សាំងដល់កុមារប្រមាណ ២៤០.០០០នាក់ ចាប់ពីអាយុ១២ ដល់១៥ឆ្នាំ ចាប់ផ្តើមពី ថ្ងៃសុក្រនេះ ដោយចូលរួមជាមួយប្រទេសដទៃទៀត ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងកុមារ។

វិធានការនេះបានធ្វើឡើងនៅពេលដែលទីក្រុងហុងកុងកំពុងជំរុញឱ្យប្រជាជន៧.៥ លាននាក់របស់ខ្លួនចាក់វ៉ាក់សាំង។ ចាប់តាំងពីការចាក់វ៉ាក់សាំងរបស់ទីក្រុង បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ មានប្រជាជនត្រឹមតែជាង១៥ភាគរយ ប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងពេញលេញ។

ប្រភពៈ CNA

 

 

មតិយោបល់