ព័ត៌មានជាតិ

ក្លាហានណាស់! ក្រុមចោរ៤នាក់ក្រោយផឹកស្រាស្រវឹង បបួលគ្នាយកពូថៅ និងដាវ ជិះម៉ូតូទៅធ្វើសកម្មភាព កាប់ប្លន់យកទូរស័ព្ទដៃ៣គ្រឿង របស់ជនរងគ្រោះ ស្នាក់នៅកន្លែងដីពុះឡូត៍លក់

កំពង់ស្ពឺ: នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមចោរ០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ចនគរបាលស្រុកថ្ពង ធ្វើការឃាត់ខ្លួន ១-ឈ្មោះ វ៉េង សុខវឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគង់លិង្គ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ឈាន សុខកាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិច្រកកំពូល ឃុំជំពូរព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣និង១៧នាទី ក្រោយពេលផឹកស្រាស្រវឹង ក្រុមចោរទាំង០៤នាក់ មានសេចក្តីក្លាហាន ក៏បបួលគ្នាយកពូថៅ និងដាវ ជិះម៉ូតូទៅធ្វើសកម្មភាព កាប់ប្លន់យកទូរស័ព្ទដៃ៣គ្រឿង របស់ជនរងគ្រោះ ដែលស្នាក់នៅកន្លែងដីពុះឡូត៍លក់ នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់