ព័ត៌មានជាតិ

សាលារាជធានី ប្រកាសឲ្យចរាចរផ្លូវក្រោមដី ត្រង់ស្ដុបសាលាតិចណូ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ បានចេញលិខិតជាផ្លូវការ ប្រកាសឲ្យដាក់ឱ្យប្រជាពលរដ្ឋធ្វើចរាចរតាមផ្លូវក្រោមដី ត្រង់ស្តុបសាលាតិចណូ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ជាបណ្ដោះអាសន្ន។

សាលារាជធានីភ្នំពេញបានអះអាងថា ផ្លូវក្រោមដីនេះត្រូវបានសាងសង់រួចរាល់ ១០០%ហើយ កាលពីថ្ងៃទី២០ ខែកក្កដា ប៉ុន្តែសម្រាប់ ស្ពានអាកាស តិចណូវិញ ទើបនឹងសាងសង់បាន៦១%ប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណាការដាក់ឱ្យចរាចរ នៅផ្លូវក្រោមដីស្តុបតិចណូនេះ គឺសម្រាប់ឱ្យប្រជាពលរដ្ឋ ធ្វើចរាចរឯកទិស ដោយចេញពីវិថីមហាសេនាប្រមុខ គីម អ៉ីលស៊ុង បត់ឆ្វេងទៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសតិចណូ ចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០១៤ ដោយក្រុមហ៊ុន OCIC ដោយក្នុងនោះ មានស្ពានអាកាសផង និងផ្លូវក្រោមដីផង៕
khmerNews.TODAY55aa7dadde7b4

K-4975

មតិយោបល់