ព័ត៌មានជាតិ

រថយន្តក្រឡុងស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង បុកម៉ូតូ១គ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យដាច់ជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង បុកម៉ូតូ១គ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យដាច់ជើង ស្ថិតនៅត្រង់ចំណុចម្តុំស្តុបក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណ:នេះដែរកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់