កណ្តាលៈ កាលពីវេលាម៉ោង ៣និង១៥នាទី ថ្ងៃទី២៧
ខែកញ្ញាឆ្នាំ២០២០ នៅចំណុច ផ្លូវ៦០ម៉ែត្រ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្មេងទំនើងមាន ចំនួន០៩នាក់:
១.ឈ្មោះ សាយ រដ្ផា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ នៅផ្ទះ
២.ឈ្មោះ បុិច ពេញបូរមីភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
៣.ឈ្មោះ ភឿន វណ្ណៈ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ
៤.ឈ្មោះ ហុង រចនា ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរ នៅផ្ទះ
៥.ឈ្មោះរិទ្ធ អុីម ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ
៦.ឈ្មោះធូ ណារិទ្ធភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ
៧.ឈ្មោះប៊ុន បូពិសិដ្ផ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
៨.ឈ្មោះ ធឿន ពិសិដ្ផ ភេទប្រុសអាយុ១២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
៩.ឈ្មោះឌៀប យឿង ភេទប្រុសអាយុ១២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
ក្មេងទំនើង០៩នាក់ខាងលើនេះ មានទីលំនៅភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
ម៉ូតូចំនួន០៥គ្រឿង
១/ម៉ាកBeatស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1 AB 1201
២/ម៉ាកBeatស៊េរីឆ្នាំ២០១៨ពណ៌ ស ក្រហមពាក់ស្លាកលេខកណ្តាល1AC 9648
៣/ម៉ាកDREAM ពណ៌ខ្មៅបិតស្កត់ ស ស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ1QB3870
៤/ម៉ាកDREMស៊េរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1P 8341
៥/ម៉ាកDREMពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ពាក់ស្លាកលេខភ្នំពេញ1V5518
នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ផល្អបានទូរសព្ទ័រាយការណ៍ មកប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឈើទាលថា មានក្មេងទំនើងមួយក្រុមបានធ្វើការបង្ហោះម៉ូតូនៅចំនុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានពត៌មានភ្លាមកំលាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាពក្មេងទំនើងនោះធ្វើការបង្ហោះម៉ូតូ ភ្លាមនោះកំលាំងនគរបាលប៉ុស្តិ៍បានធ្វើការនាំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយក្មេងទំនើងទាំងនោះបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតពិតប្រាកដមែន ក្រោយសួរនាំរួចកំលាំងនគរបាលប៉ុស្តិ៍ឈើទាលបានធ្វើកិច្ចសន្យាអប់រំណែនាំនឹងអោយអាណាព្យាបាលក្មេងទំនើងទាំងនោះធ្វើលិខិតធានាយកកូនទៅអប់រំណែនាំបន្ថែមទៀត៕


មតិយោបល់