ភ្នំពេញៈ ទោះបីរថយន្តពន្លត់អគ្គិភ័យជាច្រើន កំពុងបញ្ឈរជើងត្រៀបត្រា ដើម្បីរង់ចាំបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅយ៉ាងណាក៏ដោយ ក៏ការអន្តរាគមន៍ហាក់មិនសូវបានពេញលេញនោះទេ ពោល គឺសមត្ថកិច្ចពិបាកក្នុងការអន្តរាគមន៍ពន្លត់ ដោយសារតែតំបន់នោះ ផ្លូវមានសភាពតូចចង្អៀត។ ប្រមាណជាងកន្លះម៉ោងមុន មានសេចក្ដីរាយការណ៍មកថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងធ្វើអំពីឈើនៅចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គិតត្រឹមម៉ោង២៖៥០នាទី រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ អភិបាលរងខណ្ឌមានជ័យ…
មតិយោបល់