ព័ត៌មានជាតិ

រថយន្តឃ្លុប ដឹកអីវ៉ាន់បស់ក្រុមហ៊ុនវីរ:ប៊ុនថាំ វ៉ារថយន្តមួយគ្រឿងទៀតជ្រុលទៅបុករ៉ឺម៉កប្តីប្រពន្ធពីនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: បើករថយន្តឃ្លុប ដឹកឥវ៉ាន់បស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ក្នុងល្បឿនលឿនវ៉ារថយន្តមួយគ្រឿងទៀតខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កពីប្តីប្រពន្ធពីនាក់រងរបួសធ្ងន់ស្រាល

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្ត បង្កម៉ាកហុីយ៉ាន់ដាយពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ2BH 3413បេីកដោយបុរសម្នាក់។
រីឯរ៉ឺម៉កជិះដោយប្តីប្រពន្ធពីនាក់ឌុបគ្នាមកពីទំលាក់ថ្មម៉ាបឲ្យភ្ញៀវ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឱ្យដឹងថានៅមុនពេលកេីតហេតុម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្តខាងលេីបេីកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជេីងដោយរ៉ឺម៉កបេីកខាងមុខរថយន្តបេីកខាងក្រោយលុះមកដល់ចំណុចកេីតហេតុរថយន្តបង្កបានវ៉ារថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកក៏ជ្រុលបុករ៉ឺម៉កបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉ករុលឡេីងសួនខ្ទាតប្តីប្រពន្ធប្រមាណជិត១០ម៉ែត្រ ប្រពន្ធបាក់ភ្លៅម្ខាងប្តីរបួសស្រាល។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុទាក់ទងរថយន្តដឹកយកទៅគ្លីនិកពន្លឺដេីម្បីសង្គ្រោះចំណែករ៉ឺម៉កនិង រថយន្ត យកទៅផ្នែកចរាចណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារដេីម្បីងចាំភាគីទាំសងខាងចូលខ្លួនដោះស្រាយជាក្រោយ៕

 

មតិយោបល់