សហគមន៍នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកំពុងបង្កើតក្រុមប្រដាប់អាវុធដោយភាគច្រើនប្រើកាំភ្លើងចាស់ៗនិងគ្រឿងផ្ទុះនៅក្នុងការបង្កើនការតស៊ូប្រឆាំងនឹងរបបយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីជាង៤ខែមុនដែលបង្កើនការភ័យខ្លាចអំពីការរាលដាលសង្គ្រាមស៊ីវិល។
យោធាមីយ៉ាន់ម៉ាត្រូវគ្រប់គ្រងដោយជនជាតិភូមាភាគច្រើនហើយក្រុមយោធាបានធ្វើសង្គ្រាមជាមួយកងទ័ពជនជាតិភាគតិចផ្សេងៗទៀតដែលប្រយុទ្ធដើម្បីស្វ័យភាពនៅលើទឹកដីតាមបណ្តោយព្រំដែនចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨មក។
រដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈបានធ្វើឲ្យមានប្រយុទ្ធគ្នាកាន់តែខ្លាំងចូលទៅក្នុងប្រទេសនិងបានធ្វើឲ្យពួកយោធាធ្វើសកម្មភាពប្រឆាំងនឹងជនជាតិភូមាផងដែរខណៈមានការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងពួកយោធាប្រឈមនឹងការប្រយុទ្ធគ្នាខ្លះជាមួយប៉ូលិសនិងទាហាន ការធ្វើឃាតអ្នកសហការជាមួយយោធានិងការទម្លាក់គ្រាប់បែកក្នុងការបង្ក្រាបដ៏បង្ហូរឈាមរបស់យោធា។
សមាគមជួយអ្នកទោសនយោបាយដែលមានទីតាំងនៅក្នុងខេត្ត Mae Sot ក្នុងប្រទេសថៃបានអះអាងថា យោធាបានសម្លាប់ជនស៊ីវិលជាង៨៥០នាក់នៅក្នុងការបង្ក្រាបការតស៊ូទោះជាយ៉ាងណាយោធាបានបដិសេធតួលេខនេះ។
ដោយប្រតិកម្មទៅនឹងការបង្ហូរឈាមនេះមន្ត្រីអង្គការសហប្រជាជាតិបានព្រមានចាប់តាំងពីដើមខែមេសាថាប្រទេសមីយ៉ាន់ម៉ាអាចមានសង្គ្រាមស៊ីវិលពេញទំហឹង៕
មតិយោបល់