ផ្ទះ ព័ត៌មានជាតិ រថយន្ត lexus ...

រថយន្ត lexus 330 បើកលឿនរេចង្កូតបុកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរបួស២នាក់ និងខូចខាតមធ្យោបាយទាំងសងខាងធ្ងន់ធ្ងរ

0

កំពង់ឆ្នាំង: ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងនស្រាល និងរថយន្តរងការខូចខាតទាំងសងខាង នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ៨៦-៨៧ ត្រង់ចំណុចមុខសួនឆ្នាំងមាស ស្ថិតក្នុងភូមិទួលក្រលាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញមានរថយន្តម៉ាក lexus 330 ពណ៌ស គ្មានពាក់ផ្លាកលេខ បើកបរឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ ៣៩ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិបំប៉ិត ឃុំអន្លង់ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.1059 បើកបរដោយឈ្មោះ ឆៃ ឈុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅបច្ចុប្បន្ន ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល និងរថយន្តទាំងពីរគ្រឿង រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅពិនិត្យ យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាលផងដែរ ៕

មតិយោបល់