កណ្តាលៈ នៅថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានករណីប្រទះឃើញសាកសពអណ្ដែតទឹក នៅត្រង់ចំណុចទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉េត ខេវិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សភាពរឿងហេតុ៖តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ហ៊ុន គឹមហេង អាយុ៤០ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នា២០២០ វេលាម៉ោង១៧និង០០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូឆ្លងស្ពានព្រែកសំរោង ជាមួយបងស្រីឈ្មោះ សៀង ម៉ី សំដៅទៅផ្ទះ ក៏បាននិយាយថា លោតទឹកលើស្ពានស្លាប់អត់ ក៏បងស្រីជនរងគ្រោះបាននិយាយថា ម៉េចនិយាយចឹង លុះទៅដល់ផ្ទះនៅវេលាម៉ោង១៨និង៣០នាទី ក៏បាត់ជនរងគ្រោះពីផ្ទះ ឃើញតែម៉ូតូនិងរបស់របរ នៅទាំងអស់បាត់មនុស្ស ក៏សង្ស័យបាននាំគ្នាដើររកឃើញ ស្បែកជើងជនរងគ្រោះនៅលើស្ពានព្រែកសំរោង ប្រហែលជាលោតទឹកហើយ ។ លុះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា ប្រទះឃើញសាកសពអណ្តែតទឹក ក៏មានក្រុមគ្រួសារជនរងគ្រោះទៅមើល ទើបដឹងថា នេះជាសពរបស់ជនរងគ្រោះ ដែលបានបាត់ខ្លួន២ថ្ងៃមុន ។ បន្ទាប់មកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមាសភាពចូលរួមពិនិត្យ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព ក ទន់ធម្មតា ធ្មេញខាំអណ្តាត ក្រចក់ដៃមានដីសងខាង គូទ មានលាមក ក្បាល ដងខ្លួន អវៈយវៈពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។
ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ លង់ទឹក ។ សាកសពត្រូវបានប្រគល់ឲ្យម្តាយយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់