Post News Media ព័ត៌មានជាតិ ដាក់ជាតិសុរាច...

ដាក់ជាតិសុរាចូលខ្លួន ដើរធ្លាក់ទឹកស្រែ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាចណោចអាធ័ម កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គង់ សេក ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ។

ចំណែកមូលហេតុ បណ្តាលមកពី ជនរងគ្រោះស្រវឹងស្រាដើរធ្លាក់ទឹកស្រែបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសព និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕