ព័ត៌មានជាតិ

ជិះម៉ូតូមកពីធ្វើការឆ្លងស្ពានបាឡេ ជ្រុលបុកថយន្តព្រុសពីក្រោយបាក់ជើងឆ្វង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីធ្វើការឆ្លងស្ពានបាឡេជ្រុលបុកថយន្តព្រុសពីក្រោយ បណ្តាលឱ្យបាក់ជើងឆ្វេងម្ខាងសន្លប់ស្តូក។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយស្ពានបាឡេ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB 2405 បើកដោយបុរសម្នាក់។
ម៉ូតូម៉ាក ឌ្រីម ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1F 1506 បើកដោយបុរសម្នាក់ជាកម្មករបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលសង្កាត់គីឡូម៉ែត្រលេខ៦ មានស្រុកកំណើតខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូបានបើកស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិចឆ្លងស្ពានបាឡេ ដោយរថយន្តបើកខាងមុខ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឱ្យដួលបាក់ជើងឆ្វេងភ្លាមៗនោះតៃកុងរថយន្តភ័យស្លន់ស្លោ បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុទាក់ទងរថយន្តដឹកយកទៅគ្លីនិកឯកជន ដើម្បីសង្គ្រោះចំណែកម៉ូតូនិង រថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យការិយាល័យចរាចណ៍ផ្លូវគោកចាត់ការបន្ត៕

មតិយោបល់