ព័ត៌មានជាតិ

រថយន្តកុងតឺន័របើកបុកម៉ូតូ ផ្ដាច់ជីវិតបុរសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣–៤៤ ត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្តកុងតាន័រ០១គ្រឿងពាក់ស្លាកលេខភ្នំពេញ3C 7737សណ្តោងរ៉ឺម៉កពីខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A 0038បើកពីកើតទៅលិច(អ្នកបើកបរបានរត់គេចខ្លួន)។

លុះពេលបើកមកដល់ចំណុចខាងលើ បានទៅបុកនិងម៉ូតូ០១គ្រឿងម៉ាកហុងដាគុបមូលពាក់ស្លាកលេខ ភ០245ភព1 បើកពីលិចទៅកើត អ្នកបើកបរឈ្មោះ ទូច សុភាព ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។

ចំពោះសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

ខូចខាតរថយន្តស្រាលចំនួន០១គ្រឿង និងម៉ូតូធ្ងន់ចំនួន០១គ្រឿង។

វត្ថុតាងបានប្រគល់ឲ្យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់