ព័ត៌មានជាតិ

ស្រ្តីវយ័ចំណាស់ម្នាក់ខ្យល់គរ ដួលផ្កាប់មុខក្នុងស្រែ

ព្រៃវែងៈ ស្ត្រីវ័យចំណាស់ម្នាក់ ខ្យល់គរដួលផ្កាប់មុខស្លាប់ក្នុងទឹកស្រែយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ៣និង៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្លឺស្រែក្នុងភូមិព្រៃទ័ប ឃុំនឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកព្រះស្តេច បានឲ្យដឹងថាស្រ្តីរងគ្រោះខាងលើមានឈ្មោះ នៅ ណាន ភេទស្រី អាយុ៦២ឆ្នាំ ស្នាក់នៅភូមិឬស្សីទទឹង ឃុំនឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា តាមប្រភពពីបងប្អូនកូនក្មួយជនរងគ្រោះនិងអ្នកជិតខាង បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរទៅមើលទឹកស្រែ នៅឯវាលស្រែ ហើយពេលដែលទៅដល់ស្រែទំនងជាជនរងគ្រោះខ្យល់គរ បានដួលផ្កាប់មុខទៅក្នុងស្រែដែលមានទឹកជម្រៅពាក់កណ្តាលស្មងជើងដោយមិនមានអ្នកឃើញផងនោះ ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បងជីវិតតែម្តងទៅ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងធ្វើការកោលស្យវិច្ឆ័យពិនិត្យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែ ខ្យល់គរពិតប្រាកដមែន ហើយបច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្យល់គខ្យល់គខ្យល់គ

មតិយោបល់