ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង១៤នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស២នាក់ ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ នៅម្តុំទល់មុខវត្តកំពែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់