ព័ត៌មាននៅក្នុងគ្រុបតេឡេក្រាម “ឯកសារមន្ត្រីសាធារណៈ” បានបញ្ជាក់ពីករណីនេះ និងបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅរសៀលនេះតែម្ដង។ ព្រោះថា នេះករណីទីមួយដែលកើតនៅក្រៅស្ថានីយទូរទស្សន៍ហង្សមាស ហើយនៅស្ថានីយផ្សេង។
ចំពោះករណីនេះ ស្រី អ៊ីត បានឆ្លើយប្រាប់ ហ្វ្រេសញូវ ដែរថា អ្នកនាងពិតជាមានតេស្តវិជ្ជមានកូវីដ១៩មែន ហើយនៅពេលនេះ នាងត្រូវបានក្រុមគ្រូពេទ្យបានមកទទួលទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke ហើយ។ ចំពោះមូលហេតុដែលនាំឲ្យនាងកើតជំងឺនេះ ប្អូនស្រីនាយក្រូច ប្រាប់ថា ដោយសារពេលកន្លងមកនាងបានមានទំនាក់ទំនងដោយប្រយោលជាមួយកញ្ញា វី ឌីណែត។
គេដឹងថា ស្រីអ៊ីត មានកូនស្រីម្នាក់រស់នៅជុំគ្នា យ៉ាងណាគេមិនទាន់ដឹងថា កូនស្រីដែលមានវ័យក្រមុំទៅហើយ មានលទ្ធផលតេស្តយ៉ាងណានៅឡើយ ហើយអ្នកណាខ្លះទៀត ដែលជាប់ពាក់ព័ន្ធដោយប្រយោល និងផ្ទាល់ជាមួយតារាកំប្លែងស្រីឡើយ៕
មតិយោបល់