ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះហាង យុទ្ធារី សាឡន នៅខណ្ឌដង្កោ

ភ្នំពេញ: ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧និង១០នាទី នៅចំណុចក្នុងបុរីពិភពថ្មីគួរស្រូវ២ ផ្ទះលេខ៧០ ផ្លូវលេខ០៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្នាស់ផ្ទះមានឈ្មោះ អ៊ុ យុទ្ធារី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ បើកហាងសាឡន លេខទូរស័ព្ទ ០១៧ ៥៣៥ ៣០២ ។
-ផ្ទះវីឡាកូនកាត់ទំហំ 4mX12m ។
-សម្ភារ:ខូចខាត៖ សម្ភារ:ផ្ទះបាយមួយចំនួន។
-មូលហេតុ៖ ផ្ទុះកំប៉ុងហ្គាស់ដាំស្ល ។
-រថយន្តអន្តរាគមន៍៖ ចំនួន០៣គ្រឿង ៖
-រថយន្តពន្លត់អគ្គីភ័យអគ្គស្នងការនគរបាលជាតិចំនួន០២គ្រឿង ។
រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន០១គ្រឿង ។
-(មិនបានបាញ់ពន្លត់ទេ) ដោយប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលវេលា ។
បញ្ចប់នៅវេលាម៉ោង២០:២០នាទី ថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់