ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកដួលសន្លប់បែកពពុះមាត់ ពេលរថយន្តគ្លីនិកឯកជនទៅដល់ឃើញ ខោមិនខោ អាវមិនអាវ បើកចេញទៅបាត់មិនព្រមរវល់អើពើឡើយ ធ្វើឲ្យ ពលរដ្ឋហួសចិត្ត រួចក៏ទាក់ទងហៅរកឡានសង្គ្រោះអត់លុយ ទៅជួយសង្គ្រោះជីវិតមនុស្ស កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង៣០ឆ្នាំ ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានលើកឡើងថា រាល់ថ្ងៃទៅហើយជនរងគ្រោះ កាលបើជាជនក្រីក្រ អនាថា ច្បាស់ហើយឡានពេទ្យឯកជន គ្លីនិក មិនខ្ចីរវល់ដឹកជូន ប្រាប់ថារវល់ តែបើឮថា ជនរងគ្រោះមានលុយ មានខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ជិះម៉ូតូស៊េរីទំនើប ច្បាស់ហើយ ឡានពេទ្យគ្លីនិក ៣ទៅ៤ បើកប្រជែង រត់ដាច់កង់ចោល ដណ្តើមគ្នាដឹក មិនដែលឃើញស្ថាប័នណា ហៅក្រុមឡានទាំងនោះទៅអប់រំទេ ៕
ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកអត់យកលុយ របស់អង្គភាព៧១១ ចេញទៅដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕
មតិយោបល់