ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មក បង្កដោយសហព័ទ្ធ ទំនាស់វាយទាត់កាប់ និងកាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់

ភ្នំពេញ: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មក បង្កដោយសហព័ទ្ធ ទំនាស់វាយទាត់កាប់ និងកាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ នៅចំណុចក្នុងផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦ និង៣០នាទី ។

ករណីខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ាន ហួរ (ហួរ) ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានសារធាតុញៀន ដែលបានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះឈ្មោះ គង់ វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ស្លាប់) ។

សម្ភារ:បន្សល់ទុក៖ រថយន្ត០១គ្រឿង ម៉ាកឡុចស៊ីស RX330 ផលិតឆ្នាំ២០០៤ គ្មានផ្លាកលេខ , សាំង១២០លីត្រ , វ៉ាលីស០១ , សម្លៀកបំពាក់មួយចំនួន , និងសម្ភារ:ផ្សេងៗ ០១ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា៖ ករណីនេះបានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្ដី បានយកកាំបិតកាប់ និងកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោល ។ លុះដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋប្រទះឃើញមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ ។ បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ទើបបង្ក្រាបបាន ៕

មតិយោបល់