ថៃៈ យុវជនខ្មែរ២នាក់ បានរងរបួសធ្ងន់ ដោយសារជនជាតិថៃបាញ់រះជាច្រើនគ្រាប់ ក្រោយពេលត្រឡប់មកពីធ្វើការនៅប្រទេសថៃ កាលពីម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ។
យុវជនរងគ្រោះឈ្មោះ ស៊ុន វ៉ាន់នេ អាយុ២០ឆ្នាំ រស់ភូមិព្រែករការ ឃុំសោក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងម្នាក់ទៀត ឈ្មោះ ណុប រស់នៅភូមិអូរ ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័តិមានពីជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំង២នាក់ បាននាំគ្នាទៅធ្វើការ នៅស្រុកសាលាខៀវ ប្រទេសថៃ ដោយធ្វើជាកម្មកជៀរកៅស៊ូ បានចំនួន៣ថ្ងៃ ត្រឡប់មកវិញ ក៏ត្រូវប្រជានជនជាតិថៃបាញ់រះជាច្រើនគ្រាប់ បណ្តាលឲ្យខ្លួនឈ្មោះ វ៉ាន់នេ ត្រូវស្មាខាងឆ្វេង និងឈ្មោះ ណុប ត្រូវចំនួន៤គ្រាប់។ បច្ចុប្បន្នអ្នកទាំង២ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកសំពៅលូន៕
https://youtu.be/s7Gdr8VQW8I
មតិយោបល់