ភ្នំពេញៈ និស្សិតឆ្នាំទី៤ម្នាក់ ទំនងជាស្រវឹង បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុក និងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាល់ស្លាប់ភ្លាមៗ ។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចស្ទើរទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០១ និង ០០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ទុយថា តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៅសាលាដុនបូស្កូ មានស្រុកកំណើតនៅសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Q6344
ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង បណ្ដាលឱ្យបោកក្បាលទៅនឹងបង្គោលភ្លើងស្លាប់ភ្លាមៗ នៅនិងកន្លែង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចក៏បានឆែកលើខ្លួនជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសារ ឲ្យមកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕










មតិយោបល់