ព័ត៌មានជាតិ

រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ បើក​បុក​ម៉ូតូ​ស៊ុយ​ស៊ូ​គីនិច បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួសធ្ងន់ (Video Inside)

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែង​និង​ម្នាក់​ទៀត​ធ្លាយ​ពោះវៀន​រងរបួស​ធ្ងន់​បន្ទាប់ពី​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និច​មួយ​គ្រឿង ហើយ​ត្រូវ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​បុក​ចំ​ពេញទំហឹង​ប៉ើង​ធ្លាក់​ពីលើ​ថ្នល់​ចូល​អូរ​ក្បែរ​ចិញ្ចើម​ផ្លូវ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃទី​១២​ខែ​មីនា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៣ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។​
1
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-8157 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក្បែរ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ក៏​មាន​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ខៀវ មិន​ស្គាល់​ស្លាក​លេខ ធ្វើដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ បើក​យ៉ាង​លឿន​មក​បុក​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និច​អូស​ជនរងគ្រោះ​ធ្លាក់ផ្លូ​វ​ខាងឆ្វេង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​នៅ​និង​កន្លែង និង​ម្នាក់​ទៀត​ធ្លាយ​ពោះវៀន​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹង​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​បង្ក​បន្ទាប់​ពី​បង្កហេតុ​រួច​ក៏​បាន​បើក​រត់គេច​បាត់ស្រមោល​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍ និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​គ្រួសារ​ជនរងគ្រោះ​ដើម្បី​មក​ទទួលយក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រោះ​នៅ​កន្លែង​កើតហេតុ​ជនរងគ្រោះ​មិនមាន​អ្វី​សំគាល់​អត្តសញ្ញាណ​នោះ​ទេ​៕
​ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

)

)

)

)

មតិយោបល់