ព័ត៌មានជាតិ

យុវជនមួយក្រុមមានស្រីប្រុស ប្រដាប់ទៅដោយពូថៅដេញកាប់ ទៅលើបុរស២នាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍

ភ្នំពេញ: យុវជនមួយក្រុមមានគ្នា៤នាក់ មានស្រីនិងប្រុស ខឹងទៅលើបុរស២នាក់ ព្រោះតែរឿងលេបខាយពាក្យសំដី ជាមួយនិងសង្សារខ្លួន ស្រាប់តែជិះម៉ូតូយកពូថៅ ទៅកាប់លើបុរស២នាក់ ដល់កន្លែងជិតនិងស្តុបក្បាលខ្នល់ បណ្តាលឲ្យមានរបួសស្នាមទាំងសងខាង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩ និង ០០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចស្តុបក្បាលថ្នល់ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញនារី២នាក់ មកអង្គុយហូបអីនៅក្នុងម៉ាត ជិតនិងកន្លែងកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរស២នាក់ មកអង្គុយជិតរួចប្រើពាក្យសំដី រាងលេបខាយទៅលើនារី២នាក់នោះ បន្ទាប់មកដោយនារី២នាក់ បានទៅប្រាប់សង្សារបស់នាង បន្ទាប់មកក៏ជិះម៉ូតូយកពូថៅ មកកាប់ទៅលើបុរស២នាក់ ដល់កន្លែងកើតហេតុ ស្រាប់តែបុរស២នាក់ បានយកបំពង់ទីបវាយតតាំងវិញ បណ្តាលឲ្យមានរបួសស្នាម បែកក្បាលទាំងសងខាង ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចធ្វើការឃាត់ខ្លួនទាំងអ្នកបង្កនិងរងគ្រោះ យកទៅប៉ុស្តិ៍នគបាលរដ្ឋបាសង្កាត់ចក្រអង្រែលើ ដើម្បីឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ៕

មតិយោបល់