សៀមរាបៈ នៅថ្ងៃច័ន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីព្រឹក នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គិភ័យឆេះកុដិលោកនៅអាស្រមគោកស្រិត ព្រះតេជគុណ ព្រះនាម ពេជ្រ ជនម្មាយុ៤០ឆ្នាំ។
ករណីខាងលើនេះរលត់វិញនៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល។
មូលហេតុៈ ដុតធូបចោលឆេះរាលដល់ពូក។
ការខូចខាត អាស្រម ធ្វើអំពីឈើប្រក់សង្ក័សី ប្រវែង៤មគុណ៤ម សម្ភារៈប្រើប្រាស់មួយចំនួន ប្រាក់ជិត១លានរៀល ស្បង់ សៀវភៅធម៌ ទូរសព្ទ័ដៃគ្រឿង។
ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញជួយអន្តរាគមន៍ចំនួន៣គ្រឿង ប្រើទឹកអស់១រថយន្ត៕
មតិយោបល់