ព័ត៌មានជាតិ

ស្នងការរងនគរបាលខេត្តមណ្ឌលគិរី នាំយកនូវគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ ផ្តល់ជូនដល់កងកម្លាំងដែលកំពុងធ្វើចត្តាឡីស័ក

មណ្ឌលគិរី៖​ នាព្រឹកថ្ងៃអង្គារ ១រោច​ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនការងារធនធានមនុស្ស​ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ បាន​ដឹកនាំក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ អញ្ជេីញចុះជួបសំណេះសំណាលសួរសុខទុក​្ខ ដល់កងកម្លាំងនគរបាលដែលកំពុងធ្វើចត្តាឡីស័កត្រង់ចំណុចបិទខ្ទប់​ ស្ថិតនៅក្នុងភូមិអូស្ពាន​ សង្កាត់ស្ពានមានជ័យ​ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ស្ថិតក្នុងឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការរង​ បាននាំយកគ្រឿងឧបភោគ​ បរិភោគនិងថវិកា របស់លោកឧត្តមសេនីយ៍ស្នងការផ្ទាល់​ ផ្តល់ជូនដល់កងកម្លាំងនគរបាលដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះ​ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ស្នងការ​ ដែលជានិច្ចកាលលោកតែងតែគិតគួរនិងយកចិត្តទុកដាក់ដល់កងកម្លាំងដែលជួបទុក្ខលំបាកដូចជាពេលនេះ​ មិនតែប៉ុណ្ណោះលោកបានផ្តាំផ្ញើដល់មន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ​ និងធ្វើអនាម័យជាប្រចាំ​ ដោយត្រូវ​ចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ​ ៣ការពារ និង៣កុំ​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អំណោយដែលបានប្រគល់សរុបចំនួន ០៧គ្រួសារ, ក្នុងមួយគ្រួសារៗទទួលបាន: អង្ករ​ ៥០គីឡូក្រាម មី​ ០១កេស ត្រីខ ០២យួរ ទឹកអាកុល ០២ដប ម៉ាស់ ០២ប្រអប់ និងថវិកាចំនួន​ ៣០​ ម៉ឺនរៀល​ និងផ្តល់ថវិកាជូនមន្ត្រីនគរបាលដែលយាមគោលដៅចំនួន​ ៣៣នាក់, ក្នុងម្នាក់ៗទទួលបាន​ថវិកាចំនួន ០២ម៉ឺនរៀល​ ក្នុងមួយថ្ងៃ​ រហូតដល់១៤ថ្ងៃ​ សម្រាប់ជួយសម្រួលដល់ការហូបចុកបានមួយផ្នែកផងដែរ​ ៕

មតិយោបល់