បាត់ដំបងៈ កាលពីថ្ងៃទី១៤ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង៨និង០០នាទីនៅចំណុចក្រុមទី៣២ភូមិវត្តលៀប សង្កាត់ ចំការ សំរោង ក្រុងបាត់ ដំ បង ខេត្ត បាត់ ដំ បង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់រប ស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ ដំបង បានដឹកនាំឃាត់ខ្លួនជនសង័្សយចំនួន ០២ នាក់ ទាក់ទងនឹងករណីរំលោភលេីទំនុកកចិត្ត ប្រព្រឹត្តនៅក្រុងបាត់ដំបង។
មុខសញ្ញាជាជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ សាន សុធា ហៅ ឆែបភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅមិនពិត ប្រាកដ។
២-ឈ្មោះ ឈឿ សុភាពហៅ ញ៉ាញ់ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុក សង្កែខេត្តបាត់ដំបង។
-*ដកហូតវត្ថុតាងមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅចំនួន ០១គ្រឿង ស្លាកលេខ បាត់ដំបង 1AI-0952 ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១វេលាម៉ោង១៤និ ង ០៥ នាទី នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ ដំ បងខេត្តបាត់ដំបងជនសង័្សយខាងលេីបា នធ្វេីសកម្មភាពសុំខ្ចីម៉ូតូពីជនងគ្រោះឈ្មោះចាន់ ណាក់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិតាហែន២ ឃុំរកាស្រុកសង្កែ ខេត្តបាត់ដំបង ដោយសន្យាថានឹងយកម៉ូតូនេះមកប្រគល់ជូនម្ចាស់វិញ នៅពេលបន្ទាប់ តែពេលខ្ចីបានម៉ូតូហេីយជនសង័្សយជិះទៅបាត់ មិនបាន យកម៉ូតូនេះមកប្រគល់ឱ្យម្ចាស់វិញទេ ។ លុះចាំបាត់ៗមិនឃេីញនិងមិនអាចទាក់ទងបានជនរងគ្រោះបានប្តឹង រាយការណ៍ដល់សម្ថកិច្ចនគរបាលដេីម្បីស្វែងរកម៉ូតូនិងជនសង័្សយខាងលេី។
ក្រោយទទួលបានពាក្យបណ្តឹងនិងឆ្លងតាមរយៈការស្រាវជ្រាវសមត្ថកិច្ចបានស្វែងរកឃេីញនិងឃាត់នាំខ្លួនទាំងជនសង័្សយនិងម៉ូតូមកកាន់អធិ ការដ្ឋាននគរបាលក្រុងបាត់ដំបងដេីម្បីធ្វេីការ ស្រាវជ្រាវ ។ នៅក្រោយពេលជនសង័្សយ ឆ្លេីយ សារភាពពីសកម្មភាពល្មេីសរបស់ខ្លួនរួចមក សម ត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់