កំពង់ធំៈ បុរសម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ ភ្លាមៗនៅនិងកន្លែង បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១និង៥៦នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ នឹង ភិន ភេទប្រុស អាយុ២៩ឆ្នាំ។
មូលហេតុ: ជនរងគ្រោះឆ្លងចរន្តខ្សែភ្លើងម៉ូទ័របូមទឹកបណ្តាលឱ្យឆក់ស្លាប់តែម្តង។
ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចពិនិត្យកោសលវិច្ច័យរួច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់