ព្រៃវែងៈ ស្រ្តីជាកសិករម្នាក់នារដូវធ្វើស្រែចំការ បាននាំយកសំណាបមួយចំនួន ដើម្បីយកទៅសាបនិងស្ទូងលើដីស្រែ តែជាអកុសល ក៏ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតលើដីស្រែជីងៀង ចម្ងាយប្រមាណ ជាង១ពាន់ម៉ែត្រពីខាងលិចរបស់ផ្ទះជនរងគ្រោះ ក្នុងភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ យួន ច្រឹប ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្រោយទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់