ព័ត៌មានជាតិ

យុវជន២នាក់ត្រូវសមត្ថកិច្ចឃាត់មកអប់រំធ្វើកិច្ចសន្យា និងដោះបំពង់ស៊ីម៉ាំងកែច្នៃលាន់ខ្លាំងចេញ

កណ្តាលៈ​ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីងហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមជំរាបសួរឯកឧត្តមខ្ញុំសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍អំពី ម៉ូតូធំកែច្នៃបំពង់សុីមាំងតែងតែមួលហ្គែរខ្លាំងៗនៅចំណុចផ្សារសំរោងធំ ចន្លោះគីឡូម៉ែត្រ៤១ទៅ៤៣ ផ្លូវជាតិលេខ១ ជារៀងរាល់ថ្ងៃដូចអត់ខ្លាចរអាសមត្ថកិច្ចបន្តិចសោះ (បញ្ចាក់កូនចៅពូឡុងលក់ត្រីផ្សារសំរោងធំ ស្រុកកៀនស្វាយ) សូមអរគុណទុកជាមុន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖
នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានកោះហៅមុខសញ្ញាខាងលើចំនួន០២នាក់ មកធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងដោះបំពង់សុីមាំងកែច្នៃលាន់ឮខ្លាំងៗចេញចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕

 

មតិយោបល់