ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅថ្ងៃទី១៦ មិថុនា ២០២១ វេលាម៉ោង១០និង៣២នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ិនសុងនាយករងមន្ទីរមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ.កម្លាំងរបស់ប៉ុស្តិ៍កំពង់ស្រឡៅនៃវរ:ការពារព្រំដែនលេខ១០៥.ព្រមទាំងមានការសម្របសម្រួលពីឯកឧត្ដមទីសុវិនថាល់ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹកនៅចំណុចភូមិកំពង់ពោធិ៍ឃុំកំពង់ស្រឡៅ១ស្រុកឆែមខេត្តព្រះវិហារ។
លទ្ធផលនៃប្រតិបត្តិការខាងលើនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះMOUANVORLABOUDភេទប្រុសអាយុ៣៧ឆ្នាំជនជាតិឡាវនិង២-ឈ្មោះកែវថាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិឡាវ។
វត្ថុតាងចាប់យកបាន៖-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)៥កញ្ចប់ធំទម្ងន់៤៩៨៨,៨៤ក្រាមនិងមធ្យោបាយដឹកជញ្ជួនទូកយន្ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕
មតិយោបល់