ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ស្ថិតភូមិបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ជនរងគ្រោះ មានអាយុប្រហែល៣០ឆ្នាំជាង ជិះម៉ូតូ១គ្រឿងម៉ាកឌូក ត្រូវរថយន្តប៉ះបណ្តាលឲ្យខ្ទាតចូលរថយន្តស្ទូច១គ្រឿងទៀតស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់