ព័ត៌មានជាតិ

សុទ្ធ បញ្ចកា៖ «បងអើយ ឈប់វាយអូនទៅ អូនឈឺណាស់»

 

(ភ្នំពេញ)៖ នៅប៉ុន្មានម៉ោងមុននេះបន្តិច គូស្នេហ៍របស់តារាសម្តែង អេដវីន បានបន្តបង្ហាញរូបភាពស្នាមពេញខ្លួនប្រាណ ដែលអះអាងថា តារាសម្តែង អេដវីដ បានវាយខ្លួន ជាមួយនឹងរៀបរាប់រឿងរ៉ាវដែលបានកើតឡើងអំឡុងពេលវាយតប់គ្នា ធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម អានហើយស្ទើរព្រឺសម្បុរ។

តាមរយៈបណ្តាញសង្គម គូស្នេហ៍តារាសម្តែង អេដវីន គឺអ្នកមេម៉ាយកូន២ សុទ្ធ បញ្ចកា បានរៀបរាប់ថា «ឈឺ ? អត់ទេ អត់ឈឺទេបុិននឹង តែអីដែរឈឺបំផុតគឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែរខ្ញុំស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ!

ប៉ុន្មានថ្ងៃកើតហេតុភ្លាម ញុំពិតជាមិនចង់យករូបបែបនេះ យកមក post ទេ ព្រោះពេលចង់សសេរហើយ ខ្ញុំសសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់មិនជាប់ទេ !

សាកបិតភ្នែកស្រម៉ៃមើល សាកស្រម៉ៃ មើល ពេល ដែរគេបិតទ្វារជិត មិនឲ្យនាក់ណាចូលមកជួយ ហើយដកខ្សែរក្រវ៉ាត់ ទំហំបុិន៣ម្រាមដៃ វាយក្បាលញុំ ប្រហែល ១០ ដង វាយយកវាយយក មិនដកដៃ ពេលនោះខ្ញុំឈឺពេក ក៏យកដៃរង ហើយ គេមិនឈប់ទេ គេមកវាយ ខ្លួនខ្ញុំថែមគ្រប់កន្លែង រហូតខ្ញុំ រត់ទៅគន្លាតពូក លើកដៃសំពះគេ

“ បងអើយ ឈប់វាយអូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ មិចបងមិនជឿអូន “ តែគេមិនឈប់ដដែល គេវាយយកវាយយកទៀត រហូត ខ្ញុំគាំង ខ្ញុំស្ទះ គេក៏ឈប់មួយភ្លែត ហើយ គេឃើញខ្ញុំងើបមក គេក៏បោចសក់ ខ្ញុំអូស ទំលាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំ បោកទៅនឹងជញ្ជាំង មួយទំហឹង ខាងក្រោយ ហើយ គេ ចាប់បោកខ្ញុំ ផ្ទប់នឹងឥដ្ធ ហើយខ្ញុំនៅតែយំសំពះ អង្វរគាត់ “ បងអើយឈប់ទៅ អូនឈឺណាស់ “ តែគេមិនស្តាប់ នៅតែដដែល វាយរហូតខ្ញុំស្រងល់ គេក៏ចាប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ !!! សុំនិយាយបុិននឹង…ចាំអារម្មណ៏ស្ងប់តិច ចាំពន្យល់សាច់រឿងហេតុអីទៅជាអញ្ចឹង ….ហើយពេលនេះខ្ញុំគ្រាំក្នុង ក្បាលខ្ញុំយប់ឡើង ឈឺរហូតយំ គេងមិនលក់២ ថ្ងៃហើយ»។

មតិយោបល់