ព័ត៌មានជាតិ

រដ្ឋាភិបាល​សិង្ហ​បុរី​សន្យា​ជួយ​ផ្នែក​សុខមាលភាព​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យបាន​ច្រើន​ជាង​អ្នក​មាន​

​សិង្ហ​បុរី ( 09/09/13 ) : រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី​បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ខ្លួន​នឹង​ខិតខំ​ធ្វើ​សហប្រតិបត្តិការ​បន្ថែម​លើ​ថវិការ​ចំណាយ​សម្រាប់​ផ្នែក​សុខមាលភាព​ប៉ុន្តែ​ខ្លួន​បាន​បញ្ជាក់​ថា​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​រស់នៅ​សមល្មម​ហើយ​នោះ​គឺ​មិន​អាច​ទទួល​នូវ​ការផ្លាស់ប្តូរ​ថ្មី​លើ​គម្រោង​លើក​នេះ​ទេ​។​
Singa Poure
​លោក Chan Chun Sing រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​គ្រួសារ​និង​សង្គម​បាន​និយាយថា​ប្រទេស​សិង្ហ​បុរី​មិន​អាច​បន្ថែម​ថវិការ​ចំណាយ​ទៅលើ​សេវា​សុខភាព​ទាំងអស់​នោះ​ទេ​គឺ​ផែនការ​តម្រូវ​ឲ្យមាន​តែ​ការប្រែប្រួល​សម្រាប់​ប្រជាជន​ដែល​មាន​សេដ្ឋកិច្ច​គ្រួសារ​ទាប​ហើយ​ពួក​យើង​ចង់ឲ្យ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុង​ការប្រកប​ជីវភាព​រស់នៅ​។​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​សេដ្ឋកិច្ច​មធ្យម​នោះ​អាច​នឹង​ស្វែងរក​សេវា​សុខភាព​ងាយស្រួល​និង​តម្លៃ​សមរម្យ​មួយ​ដែល​រដ្ឋាភិបាល​ធ្លាប់បាន​ពិចារណ​ទៅលើ​បញ្ហា​នេះ​រួចហើយ​។​

​លោកនាយក​រដ្ឋមន្ត្រី Lee Hien Loong ធ្លាប់បាន​មាន​ប្រសា​ស​កាលពី​ខែ​មុន​ហើយ​ថា​រដ្ឋាភិបាល​និង​ខិតខំ​ប្រឹងប្រែង​ជា​អ្នកដើរតួ​យ៉ាង​សំខាន់​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យបាន​ក្នុង​ការកសាង​សង្គម​មួយ​ដែល​មាន​តុល្យភាព​សង្គម​ទៅលើ​វិស័យសេដ្ឋកិច្ច​និង​វិស័យ​សេវា​សាធារណៈ​ជាច្រើន​ផ្សេង​ទៀត​៕​

មតិយោបល់