ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយប្រើកាំ បិតខ្វែវ កាប់លើគូរទំនាស់បណ្តាលឲ្យរងរបួស

បាត់ដំបង: នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១វេលាម៉ោង ១១ និង៤៥នាទីព្រឹកនៅចំណុចក្រុមទី២ ភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ ដំ ប ង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាន នគរ បាលខេត្តបាត់ដំបង និងយោ បល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារ នគរបាលព្រហ្មទ័ណ្ឌ លោកស គឹមឡុង អធិការនគរបាលស្រុក មោងឬស្សី បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឌិន ថ្លៃ អា យុ ៣០ឆ្នាំរស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីបុរស រូបនេះប្រេីកាំបិតខ្វែវកាប់ទៅលេីឈ្មោះឆេម សុ ឃីម ភេទប្រុសអាយុ ៤១ឆ្នាំរស់ នៅភូមិឃុំជាមួ យ គ្នា ក្នុងពេលមានជម្លោះដោយពាក្យសំដីដាក់គ្នារហូតបណ្តាលឱ្យជនរងគ្រោះរងរបួសដៃ។

នៅក្រោយពេលឃាត់ខ្លួននគរបាលដកហូតវត្ថុតាងមានកាំបិតខ្វែវដងឈេីចំនួនមួយ ហេីយពេលនេះបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តតាមច្បាប់៕

 

មតិយោបល់