ព័ត៌មានជាតិ

ករណីចរាចរណ៍ ស្រាប់តែប្រទះឃេីញគ្រឿងញៀនជាច្រេីននៅជាមួយមុខ សញ្ញាជាជនសង័្សយ នៅឯខេត្តបន្ទាយមានជ័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: អនុវត្តដីកាក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ ស្រាប់តែប្រទះឃេីញគ្រឿងញៀនជាច្រេីននៅជាមួយមុខ សញ្ញាជាជនសង័្សយ នៅឯខេត្តបន្ទាយ មានជ័យ៖

លពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បា លខេត្តបាត់ដំបង លោកវរសេនី យ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារស ណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះទៅសហការណ៍ជាមួយសមត្ថកិច្ចន គរបាល នៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ ឯកឧត្តម កែវ សុ ជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសា លា ដំ បូងខេត្តបា ត់ដំបង លេខ ១២ អ.យ. ក /០២១ ចុះថ្ងៃទី ៣១ខែ ឧសភា ឆ្នាំ ២០២១ ដោយបញ្ជាឱ្យឈ្មោះ រ៉ុង គឹមហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំ នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបា ត់ ដំ បង ពីករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ នៅស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងពេលអនុវត្តធ្វេីការនាំខ្លួនជនស ង័្សយ ខាងលេី នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃេីញជនសង័្សយមានពាក់ព័ន្ធនឹងករណីគ្រឿងញៀនដ៏ធំមួយ ហេីយស្របពេលជាមួយនេះ សមត្ថកិច្ចបានបន្តធ្វេីការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ថែ ម ទៀត សរុបចំនួន ០៤នាក់ព្រមទាំងដកហូតបា ន គ្រឿង ញៀនមួយចំនួ នធំព្រមទាំងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។

នៅក្រោយពេលអនុវត្តនេះ ដោយយល់ឃេីញថា ករណីពាក់ព័ន្ធអំពេីល្មេីសគ្រឿង ញៀនមានទំហ៊ំធំធេង សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានប្រគល់ជនសង័្សយជូនទៅនគរបាលខេត្តបន្ទាយមានជ័យជាសមត្ថកិច្ច ៕

 

មតិយោបល់