កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី នគរបាលស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ស្ថិតនៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។ ២-ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូន ។ ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះភេទស្រីរួចជិះរត់គេច បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិ កក់ធំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូចំនួន០១គ្រឿងម៉ាក Suzuki nex ពណ៌ផ្កាឈូក-ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-6018
-ទូរស័ព្ទចំនួន០២គ្រឿង ។ -អាវយឺតដៃខ្លីពណ៌ស ០១ និងអាវយឺតដៃខ្លីពណ៌ខ្មៅ ០១ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់