ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុនសែន សម្រេចផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូស ជូនដល់សាធារណៈរដ្ឋប្រជាមានិតវៀតណាម

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់អំណោយវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន ២០ម៉ឺនដូស ផ្ដល់ជូនដោយរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា និងកិច្ចសហការ នៃការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ ពីលោកជំទាវ ឱ វណ្ណឌីន ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្របខ័ណ្ឌទូទាំងប្រទេស ។

លោកជំទាវ ឱ វណ្ណឌីន នឹងតំណាងសម្ដេចតេជោ ដើម្បីប្រគល់អំណោយនេះ ជូនដល់ភាគីវៀតណាមដោយផ្ទាល់ នៅព្រំដែនអន្តរជាតិកម្ពុជាវៀតណាម បាវិត ខេត្តស្វាយរៀងផងដែរ៕

 

 

 

មតិយោបល់