ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ០៣ខ្នងអស់ទាំងស្រុង បណ្តាលឲ្យបាត់បង់ទឹកប្រាក់ជាង៦ម៉ឺនដុល្លារ

ព្រៃវែង: នៅវេលាម៉ោង ០៩និង១០ នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០៣ខ្នង ស្ថិតត្រង់ចំណុចភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

១- ម្ចាស់ផ្ទះឈ្មោះ ម៉ុក អ៊ី ភេទស្រី អាយុ ៧០ ឆ្នាំ ឆេះផ្ទះចំនួន០២ ខ្នង ទំហំ ៨x៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងឆេះអស់ទាំងស្រុង សម្ភារ: ខូចខាតរួមមាន៖
– លុយខ្មែរចំនួន២០លានរៀល
– មាសចំនួន០២ តម្លឹង ៧ជី និងសម្ភារ:ខោអាវកន្ទេលមុងភួយទាំងអស់គិតជាប្រាក់ចំនួន ២៧០០០ ដុល្លារ មាសរកឃើញវិញតែមានឆេះខូចខាតមួយចំនួនតូច ។

២- ម្ចាស់ផ្ទះឈ្មោះ អ៊ាម មុំ ភេទស្រី អាយុ ៦៥ ឆ្នាំ ឆេះផ្ទះចំនួន០១ ខ្នង ទំហំ ៧x៨ មែត្រ ធ្វើអំពីឈើប្រក់ក្បឿងឆេះអស់ទាំងស្រុងសម្ភារ: ខូចខាតរួមមាន៖
– មាសចំនួន០៣ តម្លឹង
– លុយខ្មែចំនួន ១៥ ម៉ឺនរៀល និងសម្ភារ:ខោអាវកន្ទេលខ្នោយភួយមុងទាំងអស់ គិតជាទឹកប្រាក់ចំនួន ១៦០០០ ដុល្លារ ។

៣- ម្ចាស់ផ្ទះឈ្មោះ ជេន ហ៊ាង ភេទប្រុស អាយុ ៥០ ឆ្នាំ ឆេះផ្ទះចំនួន ០២ ខ្នង ទំហំ ០៨x១១ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងឆេះអស់ទាំងស្រុង មិនមានលុយនិងមាសទេមានតែខោអាវកន្ទេលមុងភួយ គិតជាទឹកប្រាក់ចំនួន ២០០០០ ដុល្លារ ។

  • សរុបការខូចខាតទាំង០៣ផ្ទះប្រហែលចំនួន ៦៣០០០ ដុល្លារ ។
  • មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

ករណីខាងលើនេះ កម្លាំងអធិការស្រុកស៊ីធរកណ្ដាល នឹងប៉ុស្តិ៍រដ្ឋបាលអាជ្ញាធរ ដោយមានបទបញ្ជារពីលោកឧត្តមសេនីយ៍ ស្នងការខេត្តបានបញ្ជារដល់ កម្លាំង អធិការដ្ឋានស្រុកកញ្រ្ចៀច និង អធិការដ្ឋានស្រុកពារាំង និងមានការចូលរួមពី កម្លាំង អន្តរាគមន៍ស្នងការខេត្តដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៣ គ្រឿង ក្នុងនោះ៖

  • រថយន្ដ អគ្គិភ័យ អធិការស្រុកស៊ីធរកណ្ដាលប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ដ ។
  • រថយន្ដ អគ្គិភ័យ អធិការស្រុកកញ្រ្ជៀចប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ដ ។
  • រថយន្ដ អគ្គិភ័យ ស្រុកពារាំងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។

សរុបក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន០៦ រថយន្ត ចំណែកមនុស្សរឺសត្វពុំមានគ្រោថ្នាក់អ្វីនោះទេ ៕

មតិយោបល់