ព័ត៌មានជាតិ

ករណីប្តីប្រពន្ធពីរនាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ

ភ្នំពេញ: នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ មានករណីប្តីប្រពន្ធពីរនាក់ ដេកស្លាប់
បែកពពុះមាត់ក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ ស្ថិតត្រង់ចំណុចទីតាំងផ្ទះលេខ ២៨៣ ផ្លូវលំ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនរងគ្រោះឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន នៅចំណុចកើតហេតុ ។
២-ជនរងគ្រោះឈ្មោះ ជី វ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងធ្វើពុម្ពធ្មេញ ស្នាក់នៅចំណុចកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅពិនិត្យដល់ចំណុចខាងលើ ដើម្បីធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះទាំងពីរនាក់ បន្ទាប់ពីពិនិត្យរួច ក៏បានប្រគល់សពជនរងគ្រោះខាងលើ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់