ភ្នំពេញ៖ម្ចាស់បទអង្គរក្សបេះដូង រយៈពេល ២ទៅ ៣ ឆ្នាំនេះ ស្ទើរតែទស្សនិកជនភ្លេចមុខបាត់ទៅហើយ ក្រោយផលិតកម្មសាន់ដេ ទុកឲ្យនៅគន្លៀតជញ្ជាំង ហើយទើបតែគាស់មកវិញ តាមរយៈវ៉ុលថ្មី សម្រាប់កម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ជាមួយនឹងបទក្រោមចំណងជើងថា “ស្រវឹងរាប់ញាតិ” ។
ជាមួយនឹងបទ “ស្រវឹងរាប់ញាតិ” ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការរិះគន់ថា “ចោលម្សៀតជាតិគេខិតខំលើកស្ទួយប្រទេស ជាតិឯងគិតតែរឿងផឹក។ ខ្វះបទនិពន្ធទៅឬ?” ។
ប៉ុន្តែរឿងខាងលើនេះ វាជារឿងស៊ាំរបស់ សាន់ដេ ទៅហើយ តែអ្វីដែលសំខាន់នោះ នៅថ្ងៃនេះដែរ លោក មាស សាលី បានបង្ហោះទាំងត្អួញត្អែរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “ជិតចូលឆ្នាំទៀតហើយ កាន់តែចាស់ទៅៗហើយ ខ្ញុំអត់ទាន់មានប្រពន្ធទៀត” ៕
ទស្សនាបទ “ស្រវឹងរាប់ញាតិ” ៖
មតិយោបល់